Thursday, July 31, 2025

BREAKING: ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩%

 BREAKING: ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩% 



(ភ្នំពេញ)៖ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។



សូមរំលឹកថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅលោក Donald J. Trump ដើម្បីស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។


បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាមេរិក ដែលក្រុមការងារចំពោះកិច្ចរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធពី  ៤៩% មកនៅ ៣៦%។ អត្រា៣៦% នេះមិនមែនជាការបិទផ្លូវចរចានោះទេ គឺកម្ពុជានៅមានលទ្ធភាពចរចាឱ្យបញ្ចុះអត្រាពន្ធថែមទៀត។ ទើបពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធពី ៣៦% មកនៅត្រឹម ១៩%នៅពេលនេះ៕


Read the story: https://tutorialkhmerue.blogspot.com/

#កម្ពុជាមាតុភូមិខ្ញុំ #Cambodia #ខ្មែរធ្វេីបាន  #StarsEverywhere #videos #កម្ពុជា


No comments:

Post a Comment

ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd.

 ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដែលប្រកបដោយអត្ថន័យប្រវត្តិ...