Friday, October 25, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ។

 ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤

ទំនប់អូរតេធិបតី បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ 


ទំនប់អូរតេធិបតី គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ​ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។ 







#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia


No comments:

Post a Comment

ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd.

 ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដែលប្រកបដោយអត្ថន័យប្រវត្តិ...