នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នាបើកសម្ពោធជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនីថ្មីប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជាយើងដ៏អស្ចារ្យ។
ព្រឹត្តិការណ៍សម្ពោធផ្លូវការនៃរថយន្តដ៏ទំនើបនេះមិនត្រឹមតែចូលរួមបង្ហាញមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ប្រភេទ Shark 6 ប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យទស្សនិកជនទទួលបាននូវបទពិសោធន៍យ៉ាងពេញលេញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន BYD ផងដែរនៅក្នុងវិស័យរថយន្តថាមពលថ្មី។ Shark 6 មិនត្រឹមតែម៉ូឌែលដែលត្រូវបង្ហាញនៅក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរការជាមួយនឹងបច្ចេកវិទ្យា DM (dual mode)របស់ BYDដែរ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកដល់ទស្សនិកជន។

No comments:
Post a Comment