
ប្រវត្តិសាស្ត្រ
ការដែលមានឈ្មោះកម្ពុជាលិចទឹក ពីព្រោះកាលសម័យនោះ មានតែប្រទេសកម្ពុជាកណ្ដាលនេះទេ ដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត (កម្ពុជាក្រោមសព្វថ្ងៃ មានផ្ទៃក្រឡាទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច) នៅជាប្រជុំកោះនៅឡើយ ។ នៅទីនោះ ពុំសូវមានបណ្ដាជនខ្មែររស់នៅទេ (ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រមុខ) ម្ល៉ោះហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។ មហាអាណាចក្រខ្មែរនាសម័យនោះ មានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា (ចាម) ដែលសព្វថ្ងៃនៅត្រង់ខេត្តប៊ិញធន់ ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម។ លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក (ដោយដីល្បាប់ទន្លេមេគង្គហូរចាក់) ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (សាយហ្កន ឬ ហូជីមិញ) សព្វថ្ងៃនេះ ។
នៅឆ្នាំ ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមក នៅឆ្នាំ ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង-យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ) ប្រគល់ខេត្តទាំង ៣ នោះឲ្យស្ដេចយួនអាណ្ណាមកាន់កាប់តទៅ ដោយស្ថិតនៅជាប្រទេសក្រោមអាណាព្យាបាលបារាំង ។ ប៉ុន្តែ បារាំងសែសដាក់ឈ្មោះភូមិភាគនេះហៅថា កូសាំងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី២
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទី ២ យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាន់ យួន៖ Ngọc Vạn Archived 2006-09-13 at the វេយប៊ែខ ម៉ាស៊ីន. ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣, ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុម មកក្រាបបង្គំសុំស្ដេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី ២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗ រហូតទាល់តែទឹកដីកូស័ងស៊ីនទាំងមូល ធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
សស ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះ មានមធ្យោបាយដ៏ប្រសិទ្ធភាពមួយ ដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមក គឺ រឿងស្រីយួននេះឯង មើលចុះ ប្រទេសចម្ប៉ា ដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី ២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ ។ ពីឆ្នាំ ១៦២០ ដល់ឆ្នាំ ១៦២៤, ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧដុង្គ ។
No comments:
Post a Comment