Friday, November 1, 2024

“ឱកាសបណ្តុះបណ្តាល, អាហារូបករណ៍ដែលអនុញាតឱ្យយុវជនទទួលបានការអភិវឌ្ឍជំនាញ, ព្រមទាំងឱកាសការងារជាង ៣០.០០០ កន្លែងបាន

 “ឱកាសបណ្តុះបណ្តាល, អាហារូបករណ៍ដែលអនុញាតឱ្យយុវជនទទួលបានការអភិវឌ្ឍជំនាញ, ព្រមទាំងឱកាសការងារជាង ៣០.០០០ កន្លែងបានតាំងបង្ហាញ និងប្រកាសជ្រើសរើសក្នុង ពិព័រណ៌ការងារ និងផលិតភាពឆ្នាំ២០២៤ ដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងបានចូលរួមគាំទ្រដោយ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)” 



ក្នុងបេសកកម្មរួម គឺការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងបង្កើនសមត្ថភាពដល់យុវជន និងកម្មករនិយោជិត, SDF បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការរៀបចំ ពិព័រណ៌ការងារ និងផលិតភាពឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២៤ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ 






ក្នុងពិព័រណ៌ការងារ និងផលិតភាពឆ្នាំ២០២៤ នេះ បានតាំងបង្ហាញឱកាសបណ្តុះបណ្តាល, អាហារូបករណ៍ដែលអនុញាតឱ្យយុវជនទទួលបានការអភិវឌ្ឍជំនាញ (ជំនាញបច្ចេកទេស និងជំនាញទន់), ព្រមទាំងឱកាសការងារជាង ៣០.០០០កន្លែង បានប្រកាសជ្រើសរើសដោយ រោងចក្រ-សហគ្រាស, គ្រឹះស្ថានអប់រំបណ្តុះបណ្តាល, អង្គការជាតិ-អន្តរជាតិ, ព្រមទាំងក្រសួង, និងស្ថាប័នរដ្ឋាភិបាល។ ជាមួយគ្នានោះដែរ SDF ក៏បានរៀបចំស្តង់ដាក់បង្ហាញពីកម្មវិធីគាំទ្រដល់ការអភិវឌ្ឍជំនាញរបស់ខ្លួន និងមានសហការីពន្យល់ណែនាំពីកម្មវិធីបង្កើន ឬបំប៉នជំនាញ (Upskilling), កម្មវិធីប្តូរជំនាញថ្មី (Re-skilling), ការបណ្តុះបណ្តាលជំនាញមុនចូលបម្រើការងារ (Pre-employment), កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលភាពជាដៃគូ (Partnership Platform), ការផ្តល់ព័ត៌មានសំខាន់ៗអំពីការអភិវឌ្ឍជំនាញ និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូរប ស់ SDF (៤០០ រោងចក្រ-សហគ្រាស, ១៩ សមាគមពាណិជ្ជកម្ម  និង ៦០ គ្រឹះស្ថានបណ្តុះបណ្តាល) ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ។ SDF រំពឹងថាយុវជនដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ នេះ នឹងទទួលបាន ព័ត៌មានសំខាន់ៗអំពីឱកាសការងារ និងប្រភេទជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន, ការប្រឹក្សាយោបល់ និងការណែនាំអំពីអាជីព និងវិធីរកការងារធ្វើ, ជាពិសេស ព័ត៌មានសំខាន់ៗអំពីឱកាសអភិវឌ្ឍជំនាញ ។ល។






សម្រាប់យុវជនដែលមកទស្សនាស្តង់របស់ SDF មានឱកាសទទួលបានការបណ្តុះបណ្តាល និងអាហារូបករណ៍ សម្រាប់ការអភិវឌ្ឍទាំងជំនាញបច្ចេកទេស និងជំនាញទន់ ដែលត្រូវនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ដែលអាចជួយពួកគេរៀបចំខ្លួនរួចរាល់សម្រាប់ឱកាសការងារបច្ចុប្បន្ន និងអនាគត។

សម្រាប់អ្នកដែលកំពុងស្វែងរកការងារ ឬបុគ្គលិកដែលមានការងារធ្វើស្រាប់ មានឱកាសទទួលបានការអភិវឌ្ឍជំនាញបន្ថែម (Upskilling) ឬការប្តូរជំនាញថ្មី (Reskilling) ដើម្បីលើកកម្ពស់កម្រិតអាជីព (Career Advancement) ឬត្រៀមខ្លួនសម្រាប់ឱកាសការងារល្អៗក្នុងវិស័យដែលមានតម្រូវការខ្ពស់។






រីឯម្ចាស់រោងចក្រ-សហគ្រាស នឹងទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្តុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគលើការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំឲ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់ខ្លួន តាមរយៈការសហការរៀបចំ និងចែករំលែកថ្លៃបណ្តុះបណ្តាលជាមួយ SDF (co-design and co-fund with SDF) និងមានលទ្ធភាពទទួលបានបុគ្គលិកជំនាញ តាមរយៈដៃគូបណ្តុះបណ្តាលរបស់ SDF ។

National Employment Agency ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


Chan Sabay

________________

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមូលនិធិអភិវឌ្ឍន៍ជំនាញ # https://tutorialkhmerue.blogspot.com/



No comments:

Post a Comment

ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd.

 ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដែលប្រកបដោយអត្ថន័យប្រវត្តិ...