Friday, October 25, 2024

កំពូលតារាចម្រៀង ៥ដួង ត្រូវច្រៀងរួមគ្នាក្នុង MV បទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ"

 ផលិតកម្មGalaxy Navatra បានបញ្ចេញបទចម្រៀង១បទ ក្រោមចំណងជើង​ថា "កឋិនមហាសាមគ្គីគ្រួសារខ្មែរ" ច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និងខាន់ ជេមស៌។


អ្វីជាការចាប់អារម្មណ៍នោះ គឺរូបភាពរបស់កំពូលតារាចម្រៀងទាំង​ ៥ដួង ត្រូវបានឌីហ្សាញជាមួយសម្ដេចតេជោ និង សម្ដេចកតិ្តព្រឹទ្ធបណ្ឌិត។ ផ្ទាំងរូបភាព អមនឹងខ្លឹមសារដ៏ប្លែក​នេះ ត្រូវបានមហាជន​យល់ថា ផលិតកម្ម​ធ្វើ​បទចម្រៀង​នេះ​ឡើង​យ៉ាងអស់ពីចិត្ដ សម្រាប់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របពេលល សម្ដេច លោកគ្រោង ដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម ក្នុង​ពេល​ឆាប់ៗ​នេះ។

ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នផលិតកម្មGalaxy Navatra កំពុងតែ មមាញឹក និងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីផលិតMVមួយបទនេះ ដើម្បីឲ្យបានមុនថ្ងៃ ពិធីបុណ្យមកដល់នាដើមខែវិច្ឆិកា ឆ្នាំ២០២៤។បទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ" ត្រូវ​បាន​ផ្ដួចផ្ដើម និង​ដឹកនាំ​ផលិត​ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឯកឧត្តម ហុឹម សុភា(នភា) លោក ខេមរៈ ភារុណ​ និងលោក ហុី វីរៈ ជាដើម។

សូមបញ្ជាក់ថា អង្គកឋិនទាន ដែលផ្ដួចផ្ដើម ដោយសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចូលរួមដោយផ្ទាល់ ដោយសម្ដេចទាំង២។

No comments:

Post a Comment

ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd.

 ថ្ងៃទី ២១ ខែសីហា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន COFCO Biotech Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដែលប្រកបដោយអត្ថន័យប្រវត្តិ...